ស្រឡាញ់តាមព្រះអង្គ
ក្នុងសម័យសង្រ្គាមលោកលើកទី២ លោកដេទ្រិច បុនហូហ្វ័រ(Dietrich Bonhoeffer)អាចជួបគ្រោះថ្នាក់គ្រប់ពេល ក្នុងការស់នៅប្រចាំថ្ងៃ ក្នុងប្រទេសអាឡឺម៉ង់ដែលដឹកនាំដោយលោកអ៊ីត្លែ តែទោះជាយ៉ាងណាក៏ដោយ គាត់នៅតែបន្តរស់នៅទីនោះទៀត។ ពេលខ្ញុំគិតពីរឿងនេះ ខ្ញុំស្រមៃឃើញគាត់រស់នៅ ដោយមានទស្សនៈដូចសាវ័កប៉ុលដែរ គឺទស្សនៈដែលយល់ថា ការបានទៅនៅនគរស្ថានសួគ៌ គឺជាបំណងចិត្តរបស់គាត់ តែការបន្តរស់នៅកន្លែងដែលព្រះអង្គសព្វព្រះទ័យឲ្យនៅ ជាបំណងព្រះទ័យព្រះ(ភីលីព ១:២១)។ ដូចនេះ គាត់ក៏បានបន្តរស់នៅទីនោះទៀត ដែលក្នុងនាមជាគ្រូគង្វាលម្នាក់ គាត់បានដឹកនាំកម្មវិធីថ្វាយបង្គំព្រះ នៅកន្លែងសម្ងាត់ ហើយបានតស៊ូប្រឆាំងនឹងរបបដ៏សាហាវព្រៃផ្សៃរបស់អ៊ីត្លែ។
ទោះបីជាលោកបុនហូហ្វ័រអាចមានគ្រោះថ្នាក់ ជារៀងរាល់ថ្ងៃក៏ដោយ ក៏គាត់នៅតែអាចនិពន្ធសៀវភៅមួយក្បាល មានចំណងជើងថា “ការរស់នៅជាមួយគ្នា” ដែលនិយាយអំពីការងារផ្នែកទទួលស្វាគមន៍។ គាត់បានអនុវត្តតាមគោលការណ៍នៃការទទួលស្វាគមន៍នោះ ពេលដែលគាត់កំពុងរស់នៅ និងធ្វើការក្នុងសហគមន៍សង្ឃកាតូលិក និងនៅពេលដែលគាត់នៅក្នុងមន្ទីឃុំឃាំង។ គាត់បានឆ្លៀតឱកាសបង្ហាញឲ្យគេឃើញព្រះគ្រីស្ទ ក្នុងជីវិតគាត់ ជារៀងរាល់ពេលដែលគាត់ញាំអាហារ ពេលធ្វើការងារ សន្ទនាជាមួយអ្នកដទៃ និងបង្រៀនអ្នកដទៃ គឺសូម្បីតែនៅពេលដែលគាត់កំពុងទទួលរងសំពាធយ៉ាងណាក៏ដោយ។
ព្រះគម្ពីរចោទិយកថា បានចែងថា ព្រះអម្ចាស់បានបង្គាប់ពួកអ៊ីស្រាអែលឲ្យយកតម្រាប់តាមព្រះអង្គ ដោយស្រឡាញ់ និងទទួលស្វាគមន៍អ្នកស្រុកក្រៅ និងស្រ្តីមេម៉ាយ ដូចដែលព្រះអង្គបានបម្រើដល់ពួកអ៊ីស្រាអែលដែលកំពុងចាកចេញពីនគរអេស៊ីព្ទ(១០:១៨-១៩ និក្ខមនំ ២២:២១-២២)។ ព្រះអង្គក៏ស្រឡាញ់យើង ហើយប្រទានកម្លាំងយើង ដោយព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃ តាមរបៀបជាច្រើនរាប់មិនអស់ជារៀងរាល់ថ្ងៃ ជាពិសេសគឺតាមរយៈពាក្យសម្តី និងការប្រព្រឹត្តដោយសុភាព។
នៅក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់យើង តើយើងឃើញនរណាខ្លះ ដែលហាក់ដូចជាកំពុងតែមានភាពឯកកោ…
ការផ្លាស់ប្រែ
ខ្ញុំមានមិត្តភ័ក្តម្នាក់ ដែលហាក់ដូចជាល្អជាងខ្ញុំ គ្រប់ចំណុច។ គាត់ឆ្លាតជាងខ្ញុំ។ គាត់គិតបានស៊ីជម្រៅជាង ហើយគាត់ដឹងថា នៅទីណាគាត់អាចរកបានសៀវភៅដែលល្អជាងសម្រាប់អាន។ គាត់ថែមទំាងលេងកីឡាវាយកូនហ្គោលបានល្អជាងខ្ញុំផងដែរ។ ពេលខ្ញុំចំណាយពេលជាមួយគាត់ ខ្ញុំបានទទួលការជំរុញចិត្តឲ្យខិតខំធ្វើយ៉ាងណា ឲ្យក្លាយជាមនុស្សដែលល្អជាងមុន ដែលមានគំនិតកាន់តែស៊ីជម្រៅ។ ខ្នាតគំរូនៃភាពល្អប្រសើររបស់គាត់ បាននាំចិត្តខ្ញុំឲ្យខិតខំស្វែងរកការអ្វីដែលកាន់តែធំប្រសើរ។
ការនេះធ្វើឲ្យខ្ញុំនឹកចាំ អំពីគោលការណ៍ខាងវិញ្ញាណ ដែលបានបង្រៀនយើងឲ្យចំណាយពេលជាមួយព្រះបន្ទូលព្រះ ដើម្បីឲ្យយើងអាចនៅជាប់នឹងព្រះគ្រីស្ទ។ ពេលខ្ញុំអានបទគម្ពីរដែលចែងអំពីសេចក្តីស្រឡាញ់ដែលគ្មានលក្ខខ័ណ្ឌ ដែលព្រះគ្រីស្ទមានចំពោះយើង ខ្ញុំក៏បានទទួលការបណ្តាលចិត្ត ឲ្យស្រឡាញ់អ្នកដទៃ ដោយមិនទៀមទាការតបស្នងអ្វីឡើយ។ ពេលខ្ញុំដឹងថា ព្រះអង្គប្រទានសេចក្តីមេត្តាកុរណា និងព្រះគុណ ដោយឥតគិតថ្លៃ ដល់មនុស្សដែលមិនសមនឹងទទួល ខ្ញុំមានចិត្តខ្មាស់អៀនណាស់ ព្រោះខ្ញុំចេះតែមិនព្រមអត់ទោសឲ្យគេ ហើយចង់សងសឹក។
ខ្ញុំមានការដឹងគុណព្រះកាន់តែខ្លាំង ពេលដែលខ្ញុំដឹងថា ព្រះអម្ចាស់បានដណ្តប់កាយខ្ញុំ ដោយសម្រស់នៅសេចក្តីសុចរិតដ៏គ្រប់លក្ខណ៍របស់ព្រះអង្គ ទោះបីជាខ្ញុំបានប្រព្រឹត្តខុស គួរឲ្យខ្មាស់អៀនយ៉ាងណាក៏ដោយ។ ព្រះអង្គបានបង្ហាញផ្លូវដ៏អស្ចារ្យ និងប្រាជ្ញាដែលគ្មានគូប្រៀបរបស់ព្រះអង្គ ក្នុងព្រះគម្ពីរ ដែលបានបណ្តាលចិត្ត និងធ្វើឲ្យជីវិតខ្ញុំផ្លាស់ប្រែ។ ខ្ញុំមិនចង់ឲ្យជីវិតខ្ញុំនៅដដែលឡើយ ពេលដែលព្រះអង្គនាំឲ្យខ្ញុំផ្លាស់ប្រែកាន់តែដូចព្រះអង្គ ក្នុងព្រះវត្តមានព្រះអង្គ។
សាវ័កប៉ុលបានប្រាប់យើង ឲ្យមើលទៅព្រះគ្រីស្ទ ដោយអំណរ ហើយកាលណាយើងមើលទៅព្រះអង្គ យើងក៏បាន “ផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ”(២កូរិនថូស ៣:១៨)។-Joe Stowell
ផ្លៃស្ត្របូរីដែលរាយប៉ាយ
ថ្មីៗនេះ ខ្ញុំនិងស្វាមីរបស់ខ្ញុំបានផ្លាស់មករស់នៅ ក្នុងផ្ទះថ្មី។ មានពេលមួយ មានបុរសម្នាក់បានយកផ្លែស្តបូរី មួយកេសធំ មកដាក់ចោលនៅតាមផ្លូវដើរ ខាងមុខផ្ទះយើង។ គាត់បានសរសេរក្រដាស់មួយសន្លឹកដាក់ពីលើនោះថា គាត់ចង់ឲ្យយើងចែករំលែកផ្លែស្ត្របូរីនោះ ជាមួយអ្នកជិតខាងរបស់យើង។ គាត់មានបំណងល្អទេ ប៉ុន្តែ មានក្មេងៗខ្លះ បានឃើញផ្លែស្ត្របូរីមួយកេសនោះ មុនពេលយើងមកដល់ ហើយក្មេងៗទាំងនោះនាំគ្នាយកផ្លែស្ត្របូរីនោះ គប់គ្នាលេង ក្នុងបរិវេណផ្ទះរបស់យើង ដែលមានជញ្ជាំងពណ៌សរ។ ពេលយើងត្រឡប់មកផ្ទះវិញ យើងឃើញក្មេងៗ ដែលយើងស្គាល់កំពុងមើលមកយើងពីខាងក្រៅរបងផ្ទះ។ ពួកគេបានត្រឡប់មកមើលកន្លែង ដែលពួកគេបានបង្ករភាពរញេរញ៉ៃនោះដោយចង់ដឹងថា យើងនឹងមានប្រតិកម្មយ៉ាងណា ចំពោះភាពរញេរញ៉ៃនោះ។ ពេលនោះ យើងអាចបោសសម្អាតដោយខ្លួនឯង ប៉ុន្តែ ដើម្បីស្អាងទំនាក់ទំនងឡើងវិញ យើងយល់ថា យើងចាំបាច់ត្រូវទៅនិយាយជាមួយពួកគេ ហើយប្រាប់ឲ្យពួកគេជួយសម្អាតជញ្ជាំងផ្ទះដែលបានប្រឡាក់នោះ។
ការរស់នៅរបស់យើង អាចមានភាពរញេរញ៉ៃ ដោយសារបញ្ហានៅក្នុងទំនាក់ទំនង។ ពួកជំនុំ នៅក្រុងភីលីពក៏បានជួបបញ្ហានោះផងដែរ។ មានអ្នកបម្រើព្រះដ៏ស្មោះត្រង់ពីរនាក់ គឺអ្នកស្រីអ៊ើរ៉ូឌា និងអ្នកស្រីស៊ុនទីច មានការមិនចុះសម្រុងគ្នាយ៉ាងខ្លាំង។ បានជាសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំមួយនេះ ដើម្បីលើកទឹកចិត្តពួកគេ ឲ្យធ្វើការដោះស្រាយបញ្ហានេះ(ភីលីព ៤:២)។ គាត់ក៏ចង់ឲ្យមានមនុស្សម្នាក់ទៀត មកជួយដោះស្រាយបញ្ហារបស់ពួកគេ ដោយវិញ្ញាណដ៏សុភាព។ គឺដូចដែលគាត់បានមានប្រសាសន៍ ក្នុងសំបុត្រនោះថា “ខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំង២នោះ ដែលបានតតាំងជា១នឹងខ្ញុំ ក្នុងដំណឹងល្អផង”(ខ.៣) ។
ពេលយើងដឹងថា…
ជ្រើសរើសយកជីវិត
ពេលខ្ញុំកំពុងចម្រើនវ័យធំឡើង ខ្ញុំឧស្សាហ៍សួរខ្លួនឯងថា “តើព្រះមានបំណងព្រះទ័យយ៉ាងណា សម្រាប់ជីវិតខ្ញុំ”។ ចុះបើសិនជាខ្ញុំមិនអាចរកឃើញ ឬស្គាល់បំណងព្រះទ័យព្រះ? កាលនោះ ខ្ញុំយល់ថា ការស្វែងរកបំណងព្រះទ័យព្រះ ហាក់ដូចជាមិនខុសពីការស្វែងរកម្ជុលក្នុងបាតសមុទ្រទេ។ គឺហាក់ដូចជាបានលាក់ទុកមិនឲ្យខ្ញុំដឹងអញ្ចឹង។ ខ្ញុំពិបាកយល់ណាស់ គឺបានត្រឹមតែស្មាន ហើយមានការយល់ច្រឡំរាប់មិនអស់។
ប៉ុន្តែ ក្រោយមក ខ្ញុំក៏បានដឹងថា ខ្ញុំមានទស្សនៈយល់ខុស អំពីបំណងព្រះទ័យព្រះ។ ព្រះមិនសព្វព្រះទ័យឲ្យយើងរស់នៅជាមនុស្សបាត់បង់ និងវង្វេង ហើយចេះតែស្វែងរកទាំងងងឹតងងល់ឡើយ។ ព្រះអង្គសព្វព្រះទ័យនឹងឲ្យយើងស្គាល់បំណងព្រះទ័យព្រះអង្គ។ ព្រះអង្គបានបង្ហាញព្រះទ័យដ៏សាមញ្ញរបស់ព្រះអង្គ ឲ្យយើងស្គាល់ច្បាស់។ ព្រះអង្គមិនបានប្រទានឲ្យយើងមានជម្រើសច្រើនពេកឡើយ គឺបានប្រទានជម្រើសតែពីរប៉ុណ្ណោះ។ តើយើងជ្រើសរើសយក “ជីវិត និងការល្អ” ឬរើសយក “សេចក្តីស្លាប់ និងការអាក្រក់”(ចោទិយកថា ៣០:១៥)។ ក្នុងករណី ដែលយើងមិនដឹងច្បាស់ថា ត្រូវរើសយកមួយណា ព្រះអង្គថែមទាំងបានប្រាប់ថា យើងត្រូវរើសយក “ជីវិត”(ខ.១៩)។ ការជ្រើសរើសជីវិត ជាការជ្រើសរើសព្រះ និងស្តាប់បង្គាប់ព្រះបន្ទូលព្រះអង្គ។
ពេលលោកម៉ូសេមានប្រសាសន៍ផ្តាំផ្ញើពួកអ៊ីស្រាអែល គាត់បានប្រាប់ពួកគេឲ្យធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ដោយយកចិត្តទុកដាក់ ហើយប្រយ័ត្ននឹងប្រព្រឹត្តតាម អស់ទាំងពាក្យក្នុងក្រឹត្យវិន័យ…ដោយសារសេចក្តីនោះ ជាជីវិតរបស់ពួកគេរាល់គ្នា”(៣២:៤៦-៤៧)។ ព្រះមានបំណងព្រះទ័យឲ្យយើងមានជីវិត។ ព្រះបន្ទូលព្រះអង្គជាជីវិត។ ហើយព្រះយេស៊ូវជាព្រះបន្ទូលព្រះ។ មានពេលខ្លះ ព្រះអង្គប្រាប់យើងថា ត្រូវជ្រើសរើសយកអ្វី តែពេលខ្លះព្រះអង្គប្រហែលជាឲ្យយើងសម្រេចចិត្តដោយខ្លួនឯង ប៉ុន្តែ ព្រះអង្គបានប្រទាននូវគំរូដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវ សម្រាប់ឲ្យយើងយកតម្រាប់តាម។…
ពិនិត្យប្រេងម៉ាស៊ីន
ពេលខ្ញុំបង្រៀនកូនស្រីខ្ញុំ ឲ្យចេះបើកឡាន ខ្ញុំរាប់បញ្ចូលការបង្រៀនបន្តិចបន្តួច អំពីមូលដ្ឋានគ្រឹះនៃការមើលថែរគ្រឿងម៉ាស៊ីនរបស់ឡានផងដែរ។ យើងក៏បានទៅយាន្តដ្ឋានមួយកន្លែងក្នុងតំបន់ ជាកន្លែងដែល គេរៀនពិនិត្យមើលប្រេងម៉ាស៊ីនឡាន នៅពេលគេចាក់សាំង។ ជាច្រើនឆ្នាំក្រោយមក ការនេះនៅតែធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យស្លោក ដែលពោលថា “ប្រេងម៉ាស៊ីនថោកទេ តែម៉ាស៊ីនឡានថ្លៃ”។ បានសេចក្តីថា ការចំណាយទៅលើការផ្លាស់ប្តូរប្រេងម៉ាស៊ីនឲ្យទៀងទាត់ គឺអស់លុយតិចជាងការផ្លាស់ប្តូរម៉ាស៊ីនឡាន។
ការថែទាំព្រលឹងវិញ្ញាណ ក៏សំខាន់ចំពោះការរស់នៅរបស់យើងផងដែរ។ ការចំណាយពេលប្រចាំថ្ងៃ ដើម្បីអានព្រះគម្ពីរ អធិស្ឋាន និងស្តាប់ព្រះបន្ទូលព្រះ ជាគន្លឹះ ដែលជួយមិនឲ្យមានការខូចខាតខាងវិញ្ញាណ។ ក្នុងទំនុកដំកើង ជំពូក៥ ស្តេចដាវីឌបានមានបន្ទូលថា “ឱព្រះយេហូវ៉ាអើយ នៅពេលព្រឹក ទ្រង់នឹងឮសំឡេងរបស់ទូលបង្គំ គឺនៅពេលព្រឹក ទូលបង្គំនឹងទូលដល់ទ្រង់ ដោយលំដាប់ ព្រមទាំងរក្សាពេលចាំយាមផង”(ខ.៣)។ ក្នុងខបន្ទាប់ទៀត ទ្រង់បានសរសើរដំកើង អរព្រះគុណ និងទូលសូមអស់ពីចិត្តដល់ព្រះ។
មានមនុស្សជាច្រើនបានយល់អំពីភាពចាំបាច់ នៃការចាប់ផ្តើមការរស់នៅប្រចាំថ្ងៃ ជាមួយព្រះអម្ចាស់។ មុនពេលពួកគេបើកមើលទូរស័ព្ទ មើលពត៌មាន ឬញាំអាហារពេលព្រឹក ពួកគេតែងតែចំណាយពេលស្ងាត់ស្ងៀម មួយរយៈពេលសិន ដោយអានព្រះបន្ទូលព្រះ សរសើរដំកើងព្រះអង្គ សម្រាប់ភាពធំឧត្តម្ភរបស់ព្រះអង្គ និងអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីស្រឡាញ់ ហើយស្វែងរកការដឹកនាំពីព្រះអង្គ។ ចំណែកអ្នកផ្សេងទៀត ក៏បានចំណាយពេលអានព្រះគម្ពីរ និងអធិស្ឋាន ក្នុងម៉ោងផ្សេងទៀត នៅថ្ងៃនីមួយៗ។
យើងចំាបាច់ត្រូវមានការប្រកបស្និទ្ធស្នាល ជាមួយព្រះអង្គជារៀងរាល់ថ្ងៃ…
អត្ថន័យរបស់ឈ្មោះ
មិត្តភ័ក្ររបស់ខ្ញុំម្នាក់បានសរសេរសំបុត្រមួយច្បាប់ ទុកឲ្យកូនរបស់គាត់ ដែលទើបតែកើតសម្រាប់ឲ្យគាត់អាន ពេលគាត់ធំឡើង។ ក្នុងសំបុត្រនោះ គាត់បានសរសេរថា “កូនប្រុស ជាទីស្រឡាញ់របស់ប៉ា ប៉ានិងម៉ាក់ចង់ឲ្យកូនរកឃើញពន្លឺ និងផ្តោតទៅលើពន្លឺនោះ។ កូនមានឈ្មោះ ស៊ីន សន(Xin Xuan)។ ស៊ីនមានន័យថា ភាពស្មោះត្រង់ ការស្កប់ចិត្ត និងភាពត្រឹមត្រូវ ហើយសន មានន័យថា ភាពកក់ក្តៅ និងពន្លឺ”។ គាត់និងភរិយារបស់គាត់ បានជ្រើសរើសឈ្មោះមួយនេះ យ៉ាងប្រុងប្រយ័ត្ន ដោយសង្ឃឹមថា កូនប្រុសរបស់ខ្លួននឹងបានល្អដូចឈ្មោះនោះដែរ។
យ៉ាងណាមិញ ពេលដែលព្រះយេស៊ូវដាក់ឈ្មោះថ្មីឲ្យលោកស៊ីម៉ូនថា ពេត្រុស ឬកេផាស(យ៉ូហាន ១:៤២) ព្រះអង្គមិនមែនចេះតែរើសឈ្មោះឲ្យគាត់ព្រាវៗនោះឡើយ។ ពេត្រុសមានន័យថា “ថ្ម”។ ប៉ុន្តែ ទាល់តែមួយរយៈពេលក្រោយមក ទើបគាត់មានភាពរឹងមាំដូចឈ្មោះនោះ។ តាមព្រះគម្ពីរ យើងដឹងថា លោកពេត្រុសមានប្រវត្តិជាអ្នកនេសាទត្រី ដែលជាមនុស្សឆេវឆាវ។ គាត់ធ្លាប់ប្រកែកជាមួយព្រះយេស៊ូវ(ម៉ាថាយ ១៦:២២-២៣) ហើយបានដកដាវកាប់គេ(យ៉ូហាន ១៨:១០-១១) ហើយថែមទាំងបានបដិសេធថា មិនស្គាល់ព្រះអង្គទៀត(ខ.១៥-២៧)។ ប៉ុន្តែ ក្នុងព្រះគម្ពីរកិច្ចការ យើងឃើញថា ព្រះបានធ្វើការក្នុងជីវិតគាត់ ហើយបានបង្កើតពួកជំនុំតាមរយៈគាត់ទៀតផង។ ដូចនេះលោកពេត្រុស ពិតជាបានក្លាយជាមនុស្ស ដែលរឹងមាំដូចថ្មមែន។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ អ្នកក៏អាចមានការផ្លាស់ប្រែ ទៅជាមនុស្សដែលមានអត្តសញ្ញាណថ្មីផងដែរ គឺមិនខុសពីលោកពេត្រុសឡើយ។…
អ្នកមានមិត្តសំឡាញ់ដ៏ពិត
សព្វថ្ងៃនេះ ការប្រើប្រាស់បណ្តាញសង្គមកំពុងតែមានការពេញនិយមកាន់តែខ្លាំង។ ប៉ុន្តែ អ្នកដែលប្រើបណ្តាញសង្គម ច្រើនតែមានភាពឯកកោកាន់តែខ្លាំង ដែលនោះជាផលវិបាក ដែលពួកគេទទួលបាន ដែលមិនគួរឲ្យជឿ។ មានអត្ថបទមួយ ដែលគេបានបង្ហោះនៅលើបណ្តាញអ៊ីនធឺណែត បានលើកឡើងថា “អ្នកដែលមិនយល់ស្របនឹងការរស់នៅ ដោយចំណាយពេលច្រើនពេកនៅលើបណ្តាញអ៊ីនធឺណែត បានអះអាងថា មិត្តភ័ក្រនៅលើបណ្តាញសង្គម មិនអាចជំនួសមិត្តភ័ក្រក្នុងពិភពពិត ឲ្យបានគ្រប់គ្រាន់ឡើយ ហើយ … បុគ្គលណា ដែលយកមិត្តភ័ក្រនៅលើបណ្តាញសង្គម មកជំនួសមិត្តភ័ក្រក្នុងសង្គមពិត អាចក្លាយជាមនុស្សដែលកាន់តែឯកោ ហើយធ្លាក់ទឹកចិត្តកាន់តែខ្លាំង”។
ក្រៅពីភាពឯកោដែលកើតមាន ក្នុងបច្ចេកវិទ្យា យើងម្នាក់ៗសុទ្ធតែតយុទ្ធ នឹងរដូវកាលនៃភាពឯកកោ ដោយមិនដឹងថា តើមាននរណាម្នាក់ដឹង យល់ ឬយកចិត្តទុកដាក់ចំពោះបន្ទុកដែលយើងកំពុងតែលីសែង ឬការលំបាកដែលយើងកំពុងជួបប្រទះទេ។ ប៉ុន្តែ អ្នកដើរតាមព្រះគ្រីស្ទ មានការធានាថា ព្រះគ្រីស្ទនឹងប្រទាននូវការកម្សាន្តចិត្ត ដល់អ្នកដែលនឿយព្រួយ។ ព្រះសង្រ្គោះបានមានបន្ទូលសន្យា អំពីព្រះវត្តមានដែលកម្សាន្តចិត្ត ដែលមានចែងច្បាស់ក្នុងព្រះគម្ពីរ ដែលមិនអាចប្រកែកបានឡើយ គឺដូចដែលស្តេចដាវីឌបានតែងទំនុកដំកើងថា “ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ”(ទំនុកដំកើង ២៣:៤)។
ទោះបីជាភាពឯកកោនោះ បានកើតឡើងដោយសារការសម្រេចចិត្តរបស់យើង ឬដោយសារចរន្តនៃវប្បធម៌ ដែលនៅជុំវិញយើង ឬមួយដោយសារបាត់បង់មនុស្សជាទីស្រឡាញ់ ដ៏ឈឺចាប់ក៏ដោយ ក៏អ្នកដែលស្គាល់ព្រះគ្រីស្ទ អាចសម្រាក ក្នុងព្រះវត្តមានរបស់អ្នកគង្វាលនៃដួងចិត្តយើង។ ព្រះយេស៊ូវជាមិត្តសំឡាញ់ពិត!-Bill Crowder…
ទទួលផ្លែប៉េងបោះដោយឥតគិតថ្លៃ
មានពេលមួយ ខ្ញុំបានទៅទិញគ្រឿងទេស សម្រាប់ធ្វើម្ហូប។ ពេលខ្ញុំកំពុងដាក់គ្រឿងទេសចូលក្នុងគូទឡាន ខ្ញុំបានចោលកន្ទុយភ្នែកមើលឡានមួយ ដែលនៅក្បែរនោះ។ ខ្ញុំបានមើលតាមកញ្ចក់ខាងក្រោយរបស់ឡាននោះ ឃើញផ្លែប៉េងបោះជាច្រើនកន្រ្តក ដែលមានពណ៌ក្រហមឆ្អៅ រលោងៗ និងមូលល្អណាស់ ហើយមើលទៅល្អជាងផ្លែប៉េងបោះ ដែលខ្ញុំបានឃើញក្នុងហាងទៀត។ មួយសន្ទុះក្រោយមក ម្ចាស់រថយន្តក៏បានចេញមក ហើយខ្ញុំក៏បានប្រាប់គាត់ថា “អ្នកមានផ្លែប៉េងបោះល្អៗណាស់!” នាងក៏បានតបថា “ឆ្នាំនេះ ដំណាំរបស់ខ្ញុំបានទទួលផលល្អណាស់។ អ្នកចង់បានផ្លែប៉េងបោះខ្លះទេ?” ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលនាងព្រមចែកផ្លែប៉េងប៉ោះខ្លះឲ្យខ្ញុំ ហើយខ្ញុំក៏បានទទួលយកដោយក្តីរីករាយ។ នាងបានឲ្យផ្លែប៉េងបោះបួនប្រាំផ្លែមកខ្ញុំ ដោយឥតគិតថ្លៃ សម្រាប់យកទៅផ្ទះ។ ប៉េងបោះនោះពិតជាមានរស់ជាតិល្អ ដូចរូបរាង្គខាងក្រៅរបស់វាអញ្ចឹង!
ការនេះក៏បានធ្វើឲ្យខ្ញុំនឹកចាំ អំពីវិញ្ញាណនៃភាពសប្បុរសរបស់ជនជាតិអ៊ីស្រាអែល ដែលមានទំហំធំធេង ពេលដែលពួកគេថ្វាយដង្វាយ សម្រាប់ការសាងសង់រោងឧបោសថថ្វាយព្រះ។ ពេលដែលលោកម៉ូសេប្រាប់ពួកគេ ឲ្យថ្វាយដង្វាយជាសម្ភារៈ សម្រាប់សាងសង់ទីបរិសុទ្ធនោះ “អស់អ្នកណាដែលមានសេចក្តីរំជួលក្នុងចិត្ត ជាអ្នកដែលមានវិញ្ញាណបណ្តាលឲ្យថ្វាយស្ម័គ្រពីចិត្ត នោះក៏យកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ា សំរាប់ការធ្វើត្រសាលជំនុំ”(និក្ខមនំ ៣៥:២១)។ ពួកអ៊ីស្រាអែលមានចិត្តឆេះឆួល នៅក្នុងការថ្វាយដល់ព្រះ នូវគ្រឿងអល្ល័ង្កាដែលធ្វើពីមាស អំបោះពណ៌ អំបោះខ្លូតទេស ប្រាក់ លង្ហិន ត្បូង និងគ្រឿងទេស។ អ្នកខ្លះក៏បានថ្វាយពេលវេលា និងអំណោយទានរបស់ខ្លួន ក្នុងការសាងសង់នេះផងដែរ(ខ.២៥-២៦)។
បើសិនជាយើងយកគំរូតាមពួកអ៊ីស្រាអែល ហើយស្ម័គ្រចិត្តថ្វាយធនធានរបស់យើង នោះយើងបានបំពេញព្រះទ័យព្រះ ហើយថ្វាយព្រះកិត្តិនាមព្រះអង្គ ដោយអាកប្បកិរិយ៉ា និងដង្វាយរបស់យើង។…